ទស្សនវិជ្ជា

Add caption

-កុំតក់ស្លត់ព្រោះថាអ្នកចូលរួម​យល់​ពីអារម្មរណ៍​របស់អ្នកដូចនេះ ពួកគេ​នឹង​លើក​លែង​រាល់​កំហុស​ឆ្គងបន្តិចបន្តួច។
-បង្ហាញ​ពីភាព​ពិត​របស់អ្នកដោយបន្ធូរ​អារម្មណ៍ ដូចជា​ដក​ដង្ហើម​វែងៗ ឬ​ ក៏​ដើរចុះឡើងមុន​ពេល​ធ្វើបទបង្ហាញ។
-ពិភាក្សាជាមួយមិត្តភ័ក្រ្ត​របស់អ្នកអំពីភាពភ័យ​ខ្លាច​របស់អ្នក និង​ឲ្យ​ពួកគេ​ជួយ​ផ្តល់​យោបល់។
-អ្នក​អាចនឹង​ស្លន់ ហើយ​មានភាពតានតឹងជា​លក្ខណៈរាងកាយ។ ដូចនេះអ្នកគួរ​ដើរ​មើល​កន្លែង​ធ្វើបទបង្ហាញ​ដូចជា​វេទិការ និង​ឧបករណ៍ជាមុនដើម្បីឲ្យស៊ាំទៅនឹងបរិយាកាសជុំវិញខ្លួន។
-ចៀស​វាង​ការទន្ទេញ​អ្វី​ៗដែលអ្នក​នឹង​ត្រូវ​និយាយក្នុង​បទបង្ហាញ ពី​ព្រោះ​អ្នកអាច​នឹងភ្លេច ហើយគិត​អ្វី​មិនឃើញនៅ​ពេល​កំពុងធ្វើ​បទបង្ហាញដែលធ្វើឲ្យ​អ្នក​ស្លន់​និង​កាន់តែ​ភ័យ​ខ្លាច​វេទិកា។
-ត្រៀមខ្លួន​ និង​ ធ្វើបទបង្ហាញសាកល្បងជាកត្តា​សំខាន់​បំផុត។ យ៉ាងហោចណាស់​ត្រូវសមពីរ ឬបីដង​នៅចំពោះ​មិត្ត​ភ័ក្ត្រ បងប្អូន​ ដូចជាការធ្វើបទបង្ហាញមែនទែន​អញ្ចឹង។
-បង្កើនការជឿជាក់លើវេទិកាតារយៈការសម្លឹងមើល (Eyes contact) អ្នកចូលរួមណាដែលអ្នកយល់ថាផ្តល់ភាពកក់ក្តៅដល់អ្នក