១/. ក.គុណសម្បត្តិ និងគុណវិបត្តិនៃក្រុមហ៊ុនសាជីវកម្ម
បំណុលមិនកំណត់:បុគ្គលដែលវិនយោគទុននៅក្នុងសាជីវកម្មទទូលបាននូវការបែងចែកភាគហ៊ុននិងជាម្ចាស់មួយដែរ ។ នៅក្នុងសាជីវកម្មមួយ បំណុលរបស់កូនហ៊ុនស្មើនឹងចំនួនទុនដែលគេបាន
ការផ្ទេភាពជាកម្មសិទ្ឋ:កូនហ៊ុនមានសិទ្ឋដើម្បីលក់នូវភាគហ៊ុនរបស់ពួកគេនៅក្នុងសាជីវកម្មនោះទៅឲ្យនរណាក៏ដោយដែលពួកគេចង់ឲ្យ។ភាពជាកម្មសិទ្ឋនៃភាគហ៊ុនទាំងអស់នេះអាចនឹងត្រូវបានគេលក់ពេលណាក៏បានដែលគេប៉ងប្រាថ្នានិងនៅក្នុងតម្លៃមួយដែលអ្នកទិញសុខចិត្តបង់ឲ្យ។ សិទ្ឋនៃការលក់ភាគហ៊ុននេះជំរុញឲ្យលទ្ឋភាពសាជីវកម្មទាក់ទាញនូវចំនួនកូនហ៊ុនដ៏ច្រើនថែមទៀត។
ភាពអចិន្ត្រៃយ៏:ការទទួលមរណភាពរបស់CEOឬកូនហ៊ុនណាមួយការចូលនិវត្តន៏ឬការលក់នូវប័ណ្ណភាគហ៊ុនមិននាំឲ្យរំលាយអាជីវកម្មនោះទេ។
ការបង្កើតទុន:ដូចដែលបានចែងពីមុនដែលថាទំហំក្រុមហ៊ុនឯកកម្មសិទ្ឋិឬពហុកម្មសិទ្ឋិត្រូវបានកំណត់ចំនួនផលទុនដែលបុគ្គលម្នាក់ឬច្រើននាក់ដែលមាននិងសុខចិត្តវិនយោគ។ទោះបីជាយ៉ាងណាក៏ដោយសាជីវកម្មអាចទាក់ទាញផលទុនពីអ្នកវិនិយោគមួយចំនួនធំទៀតតាមការលក់ភាគហ៊ុននៃប័ណ្ណ ភាគហ៊ុន។
ក្រុមការងារគ្រប់គ្រង់ជំនាញ:ក្រុមប្រឹក្សាភិបាលមានភារះកិច្ចក្នុងការជួលនូវអ្នកគ្រប់គ្រង់ជំនាញ ណែកឯម្ចាស់ភាគហ៊ុនក៏ផ្ទេរសិទ្ឋិអំណាចរបស់ពួកគេក្នុងប្រតិបត្តិអាជីវកម្មទៅឲ្យអ្នកគ្រប់គ្រង់ទាំនោះអ្នកគ្រប់គ្រង់ជំនាញទាំងនោះត្រូវបានបណ្តោះបណ្តាលនិងធ្វើឲ្យមានបទពិសោធន៏ការងារអនុវត្តន៏។ពួកគេអាចជាម្ចាស់ភាគហ៊ុននៃប័ណ្ណភាគហ៊ុនប៉ុន្តែជាទូទៅមិនមានការត្រួតពិនិត្យលើសាជីវកម្មគ្រប់គ្រាន់ទេ។
ខ.គុណវិបត្តិនៃក្រុមហ៊ុនសាជីវកម្ម
ផលវិបាកនិងការចំណាយក្នុងការចាប់ផ្តើម:វាជាអង្គភាពស្របច្បាប់មួយដូចនេះវាជាការលំបាកក្នុងការស្នើសុំអាជ្ញាប័ណ្ណ។ជាងនេះទៅទៀតនោះការចំណាយលើអាជ្ញាប័ណ្ណគឺថ្លៃជាទំរង់ដទៃទៀត។
ការលូកដៃចូលរួមរបស់រាដ្ឋភិបាល:រដ្ឋឬស័ម្ពរដ្ឋាភិបាលទាំងឡាយមានសិទ្ឋក្នុងការអនុវត្តការ ត្រួពិនិត្រជាក់លាក់ទៅលើ និងការតម្រូវលើរបាយការណ៍ជាក់លាក់ពីអាជីវកម្ម។
ឧទាហរណ៍:សាជីវកម្មមួយមិនអាចដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងរដ្ឋណាមួយដែលខ្លួនមិនទាន់បានចុះបញ្ជីពាណិជវកម្មនោះទេ។
ការបង់ពន្ធទ្វេរ:សាជីវកម្មត្រូវពន្ធលើប្រាក់ចំណេញ។ហើយផងដែរកូនហ៊ុនត្រូវបង់ពន្ធចំណូលទៅលើភាគលាភដែលពួកគេទទួលបានតាមរយះភាពជាកម្មសិទ្ធិ។
២/.គេចែកប្រពន្ធសេដ្ឋកិច្ចជាបីប្រភេទគឺះ
សេដ្ឋកិច្ចផែនការះប្រពន្ធសេដ្ឋកិច្ចបែបនេះគឺរដ្ឋជាអ្នកគ្រប់គ្រងបណ្តាក្រុមហ៊ុននៅក្នុងស្រុកទាំង អស់។ មូលធននិយមះប្រពន្ធសេដ្ឋកិច្ចបែបនេះគឺអាជីវកម្មនៅក្នុងស្រុកគឺឯកជនអ្នកគ្រប់គ្រងមិនមែនរដ្ឋអ្នកគ្រប់គ្រងទេ។
សេដ្ឋកិច្ចទីផ្សារចំរុះប្រពន្ធសេដ្ឋកិច្ចនេះគឺវាស្ថិតនៅចន្លោះរវាងសេដ្ឋកិច្ចមូលធននិយមនិងសេដ្ឋ កិច្ចផែនការវាជាញឹកញាប់ការសំរេចចិត្តរបស់ឯកជនគឺត្រូវបានរារាំងដោងរដ្ឋាភិបាល។
៣/.លក្ខណះពិសេសរបស់សហគ្រិនមានដូចតទៅះ
ចំណង់ខ្ពស់ក្នុងការសម្រេចគោលបំណងគឺជាអ្នកដែលមានឆន្ទះខ្ពស់នៅក្នុងធ្វើការងារដើម្បីសំម្រេចបាននូវដៅដែលខ្លួនចង់បានហើយសហគ្រិនប្រភេទនេះគឺជាអ្នកដែលអាចសម្រេចបាននៅគោលដៅហើយមានមហិច្ឆិតាខ្ពស់។
ស្ម័គ្រចិត្តបង់ខាត់:នៅពេលដែលប្រតិបត្តិការអាជីវកម្មផ្ទាល់ខ្លួនសហគ្រិនរូបនេះអាចជួបនិងឧបសគ្គឬហានិភ័យដូចជា:បាត់បង់ហិរញ្ញវត្ថុការអស់អាជីពនៅក្នុងការងារការបាត់បង់ឬបែកបាក់គ្រួសារ។ទាំងនេះគឺសុទ្ឋតែជាអ្វីដែលសហគ្រិនត្រូវទទួលនិងប្រឈមុខនៅពេលបើកអាជីវកម្មក្ស័យធន។ការជឿជាក់លើខ្លួនឯង:បណ្តាសហគ្រិនទាំងអស់សុទ្ឋតែមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនហើយរំពឹងទុកថានឹងអាចឆ្លងផុតពីឧសគ្គដែលនៅចំពោះមុខបាន។គ្មាននរណាម្នាក់ដែលប្រកបអាជីវកម្មរបស់ខ្លួនដោយជោគជ័យបានទេប្រសិនបើគេគ្មានការជំនឿទៅលើសមត្តភាពខ្លួនឯង។ហើយសហគ្រិនតែងគិតថាខ្ញុំអាចធ្វើវាបានហើយស្រេកឃ្លានជោគជ័យជនិច្ច។តម្រូវការនៃការផ្តាច់ចេញ(needtorefuge)ពួកគេមានផ្តាច់ចេញជាច្រើនដូចជាះឪពុកម្តាយពីមេផ្ទពីសង្គមពីការសិក្សាឬចាកចេញពីភាពជាស្ត្រីភាព។ដូចនេះទើបមានទស្សនះមួយលើកឡើងថាបោះបង់អាតូចចាប់យកអាធំទើបជាការប្រសើរ។
៤/.ដែលហៅថាការប្រគួតប្រជែងគឺជាអង្គភាពអាជីវកម្មឬផលិតផលនៅលើទីផ្សារដូចគ្នានិងមានគោលបំណងសម្រេចនូវគោលដៅតែមួយដូចជា អតិថិជន និងប្រាក់ចំណេញ។
៥/.កត្តាដែលយើងគួរពិចារណាមុននឹងបែឆ្ពោះទៅអាជីវកម្មសាកលគឺយើងគួរពិចារណាទៅលើសេដ្ឋកិច្ចច្បាប់និងវប្បធម៏។បន្ថែមពីលើនេះទៀតក្នុងការពិចារណាដើម្បីឈានចូលទីផ្សារអន្តរជាតិក្រុមហ៊ុនគួរតែពិចារណាទៅលើសំនួរះ
-តើមានតម្រូវការទីផ្សារអន្តរជាតិសម្រាប់ផលិតលិតផលរបស់អង្គភាពដែលឬទេ?
-តើអាចកែឆ្នៃផលិតផលយើងឲ្យបន្ស៊ីនឹងទីផ្សារបរទេសឬទេ?
-តើបរិយាកាសអាជីវកម្មបរទេសសម្របក្នុងការនាំចូលដែលឬទេ?
តើយើងមានធនធានជំនាញសម្រាបប្រកបអាជីវកម្មក្រៅស្រុកដែលែឬទេ?បន្ទាប់មកយើងត្រូវធ្វើការវាស់ស្ទងពីតម្រូវការទីផ្សារអន្តរជាតិហើយនិងសំរបសំរួលចំពោះតម្រូវការអតិថិជនបើធ្វើបានដូចខាងលើនេះនោះក្រុមហ៊ុនអាចឆ្ពោះទៅអាជីវកម្មសាកលបាន។
៦/.ដែលហៅថាក្រុមហ៊ុនពហុជាតិសាសន៏គឺជាក្រុមហ៊ុនដែលមានសាខានៅច្រើនប្រទេសមានផលិតផលល្អមានតំរូវការនៅលើទីផ្សារអន្តរផាតិផលិតផលលំដាប់អន្តរជាតិហើយមានមនុស្សច្រើនធ្វើការនៅនោគឺ
ចំរុះជាតិសាសន៏។
៧/.អង្គភាពអាជីវកម្មគួរទទួលត្រូវចំពោះសង្គមមួយដូចជាះ
-ការទទួលខុសត្រូវចំពោះអតិថិជន
-ការទទួលខុសត្រូវចំពោះបុគ្គលិក
-ការទទួលខុសត្រូវចំពោះអ្នកវិនិយោគ
-ការទទួកខុសត្រូវចំពោះបរិស្ថាន។
៨/.ការបង្កើតគោលដៅនៃអង្គភាពអាជីវកម្មវាផ្តល់នូវសារះសំខាន់ចំពោះអាជីវកម្មដូចជាះ
-ការរៀបចំគោលដៅជួយដល់ការដឹកនាំនិងបង្ហាញផ្លូវសម្រាប់អ្នកគ្រប់គ្រងគ្រប់លំដាប់ថ្នាក់។
-ការចំរៀបគោលដៅវាជួយក្រុមហ៊ុនឲ្យចេះសន្សំសម្ចៃនិងចេះលៃលកធនធានរបស់ខ្លួន។
-ការរៀបចំគោលដៅជួយកំណត់វប្បធម៏របស់ក្រុមហ៊ុន។
-ការរៀបចំគោលដៅជួយបណ្តាអ្នកគ្រប់គ្រងវាយតម្លៃការអនុវត្តការងារមិនមើលដោយភ្នែកទេតែត្រូវសង្កេតសិន។
៩/.ដើម្បីអោយក្លាយជាអ្នកគ្រប់គ្រង់ដ៍ល្បីម្នាក់អ្នកគ្រប់គ្រងមិនត្រឹមតែយល់ដឹងអំពីការធ្វើផែនការការរៀបចំការដឹកនាំនិងការត្រួតពិនិត្យប៉ុណ្ណោះទេគឺអ្នកគ្រប់គ្រងត្រូវចេះប្រើប្រាស់ធនធានមនុស្សនិងធនធានដទៃទៀតដើម្បីសម្រេចនៅគោលដៅនិងគោលបំណងរបស់អង្គភាព។ហើយថែមពីលើនេះទៅទៀតអ្នកគ្រប់គ្រងត្រូវមានជំនាញបីជាមូលដ្ឋានទៀតគឺជំនាញបច្ចេកទេសជំនាញទំនាកទំនងមនុស្សនិងជំនាញបញ្ញា
១០/.គុណសម្បត្តិនៃការទិញសិទ្ធិពិសេស
-ការបណ្តោះបណ្តាលដំបូងះគេបង្រៀនយើងអោយចេះធ្វើទីផ្សារគ្រប់គ្រងគណនេយ្យដំណើរ ការងារ។
-យីហោះ ល្បីស្រាប់
- ការបង្ហាញពីផលិតផលះ អ្នកលក់ណែនាំពីផលិតផលនិងវិធីសាស្ត្រក្នុងការប្រតិបត្តិអាជីវកម្ម។
-ការជំនួយផ្នែកហិរញ្ញវត្ថុះ គេអាចជួយលុយ(ខ្ចីលុយ)គុណសម្បត្តិនៃការទិសិទ្ធិពិសេស ។



No comments:
Post a Comment